BRC
ISO 9001:2015
HACCP
GMP
EIA and Sedex Smeta
The first BRC accredited rice factory in cambodia.
BRC, ISO 9001:2015, HACCP, GMP, EIA and Sedex Smeta
The first BRC accredited rice factory in cambodia.

ស្រូវផ្ការំដួល ខេត្តតាកែវ, ស្រូវសែនក្រអូប ខេត្តបាត់ដំបង និងស្រូវអ៊ីអ៊ែរ ខេត្តកំពង់ឆ្នាំង ឈ្នះជ័យលាភីស្រូវល្អបំផុតរបស់កម្ពុជា ប្រចាំឆ្នាំ២០១៩ !

ស្រូវផ្ការំដួល ខេត្តតាកែវ, ស្រូវសែនក្រអូប ខេត្តបាត់ដំបង និងស្រូវអ៊ីអ៊ែរ ខេត្តកំពង់ឆ្នាំង ឈ្នះជ័យលាភីស្រូវល្អបំផុតរបស់កម្ពុជា ប្រចាំឆ្នាំ២០១៩ !

(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបចំកម្មវិធី «ប្រកួតស្រូវល្អបំផុតលើកទី៣ប្រចាំកម្ពុជា» និងរៀបចំពិធីអបអរសារទរកម្ពុជា ទទួលបានពានរង្វាន់អង្ករល្អបំផុត លើពិភពលោកលើកទី៤ ផងដែរ។

កម្មវិធីប្រកួតស្រូវល្អបំផុតលើកទី៣ ប្រចាំកម្ពុជា និងអបអរសារទរកម្ពុជា ទទួលបានពានរង្វាន់អង្ករល្អបំផុត លើពិភពលោកលើកទី៤នេះ ធ្វើឡើងក្រោមការចូលរួមពីលោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។

លោក សុខ ពុទ្ធិវុធ បានឲ្យដឹងថា គោលបំណងដែលសហព័ន្ធស្រូវអង្ករកម្ពុជា រៀបចំការប្រកួតស្រូវល្អបំផុតលើកទី៣ធ្វើឡើងដើម្បី៖

១៖ ស្វែងរកសហគមន៍ដែលបានផលិតស្រូវ មានគុណភាពល្អបំផុតប្រចាំកម្ពុជា នៅក្នុងឆ្នាំ២០១៨ ដោយទទួលបាននូវពានរង្វាន់លើកទឹកចិត្តពី សហព័ន្ធស្រូវអង្ករកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។

២៖ លើកទឹកចិត្តដល់សហគមន៍កសិករទាំងអស់ ឱ្យបន្តខិតខំអភិវឌ្ឍន៍សហគមន៍របស់ខ្លួន ដើម្បីក្លាយជាសហគមន៍គំរូប្រចាំប្រទេសកម្ពុជា និងសហគមន៍ដែលផលិតស្រូវ ចំតម្រូវការទីផ្សារ។

៣៖ ពង្រឹង និងពង្រីកការទំនាក់ទំនងរវាងសហគមន៍ និងភាគីពាក់ព័ន្ធនៅក្នុងខ្សែចង្វាក់ផលិតកម្ម ស្រូវអង្ករកម្ពុជា ជាពិសេសរវាងសមាជិកសហព័ន្ធ ដែលមានទាំងក្រុមហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវ ហើយនិងសហគមន៍កសិករ។

ក្នុងឱកាសនោះសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានសហការជាមួយសមាជិក-សមាជិកា បានរៀបចំកម្មវិធីអបអរសាទរកម្ពុជា ទទួលពានរង្វាន់អង្ករល្អបំផុតពិភពលោកចំនួន៤លើក ជាពិសេសឆ្នាំ២០១៩ថ្មីៗនេះ កម្ពុជាទើបតែទទួលបាននូវពានរង្វាន់នេះផងដែរ។

ក្នុងកម្មវិធីអបអរសាទរពានរង្វាន់អង្ករពិភពលោកនេះ សហព័ន្ធបានអញ្ជើញតំណាងអ្នករៀបចំ កម្មវិធីប្រកួតអង្ករពិភពលោកគឺ The Rice Traders (TRT) ចូលរួមជាភ្ញៀវកិត្តិយស និងប្រគល់នូវវិញ្ញាបនបត្របញ្ជាក់ កម្ពុជាទទួលបានពានរង្វាន់អង្ករល្អបំផុត ពិភពលោកចំនួន៤លើកផងដែរ។

ជាលទ្ធផលនៃការប្រកួត៖

* ស្រូវផ្ការំដួល បានទៅសហគមន៍ស្វាយរន្ធអមត:ស្រូវពូជ ខេត្តតាកែវ
* ស្រូវសែនក្រអូប បានទៅសហគមន៍ជ្រៃសាមគ្គីបង្កើនផល ខេត្តបាត់ដំបង
* សរូវអ៊ីអ៊ែរ បានទៅសហគមន៍អភិវឌ្ឍន៍សង្គមកម្ពុជា ខេត្តកំពង់ឆ្នាំង

សហគមន៍ដែលបានជ័យលាភី ទទួលបានម៉ាស៊ីនដាំគ្រាប់ស្រូវ (Eli Seeders) ម្នាក់១គ្រឿង សរុបជាទឹកប្រាក់ប្រមាណ១៥លានរៀល ពីសហព័ន្ធស្រូវអង្ករកម្ពុជា៕

Related News Posts

page: 2 of 3 (Total: 26 items)